Sunday, April 17, 2016

7 women that men do not want to take a wife

នារី ៧ ប្រភេទ​ដែលប្រុសៗមិន​ចង់យកធ្វើ​ជាប្រពន្ធ



ជាធម្មតាមនុស្សស្រីតែងតែ​ចេះគោរព​ប្រពៃណី​ទំនៀមទំលាប់, ចង់មានភាពឯករាជ្យ, មាន​មនោសញ្ចេតនា, ក្តីបារម្ភ និងអ្វីៗ​ច្រើន​ជាងបុរស។ បើ​យោង​ទៅ​តាម​​មនុស្ស​ប្រុស​មួយ​ចំនួនបាន​ឲ្យ​ដឹងថា ស្រីៗ​ពូកែ​សន្សំសំចៃ​ប្រាក់កាស, គិត​ដល់​ទស្សនៈ​ស្នេហា, មាន​ភាពទាន់​សម័យខ្លាំង។

ប្រសិនបើអ្នក​ជាមនុស្សស្រី អ្នកប្រាកដ​ជាមិន​ឯកភាព​នឹង​ស្ថានភាព​ដូចខាង​លើ​ឡើយ ព្រោះមនុស្សស្រី​បច្ចុប្បន្ន​មិនដូច​តាមអ្វី​ដែល​បាន​លើកឡើង​ឡើយ។ សព្វថ្ងៃនេះ ពិភព​លោក​បាន​ផ្លាស់ប្តូរ ហើយ​មនុស្សស្រី​អាចមាន​ចំណេះដឹង, មាន​អំណាច ហើយ​មាន​ប្រាក់ច្រើន​ជាង​មនុស្សប្រុសៗក៏មាន។មនុស្សប្រសុមួយចំនួន​យល់ច្រឡំថា មនុស្សស្រី​ដែល​ចូលចិត្ត​ភាពសប្បាយ​រីករាយ មិនអាចយកជាគ្នាបាន​នោះទេ។ មនុស្សប្រុស​ភាគច្រើន​មិន​ហ៊ានចែចង់​មនុស្សស្រី​ដែលទាន់សម័យ​ខ្លាំងពេក, គោរពទំនៀម​ទំលាប់​ខ្លាំង​ពេក ហើយ​ពួកគេ​ក៏ត្រូវ​នៅ​ឲ្យឆ្ងាយ​ពីមនុស្សស្រី​ដែល​មាន​ចិត្តចង្អៀត​ចង្អល់​ផងដែរ។

ខាងក្រោមនេះ​​ជាប្រភេទ​មនុស្សស្រី​ ដែលជាទូទៅ​មនុស្ស​ប្រុស​ត្រូវ​ជៀសសវាង​មិនចែចង់​យក​មកធ្វើជាប្រពន្ធ៖

មនុស្សស្រី​ដែល​ចូលចិត្ត​រអ៊ូរទាំ៖ប្រភេទមនុស្ស​ស្រី​ដែល​ប្រុសៗ​ត្រូវ​ជៀសវាង​មិនចង់នៅក្បែរ គឺជា​មនុស្សស្រី​ដែលចូលចិត្ត​រអ៊ូរទាំច្រើន​គ្រប់​វិនាទី​។ វាអាច​ធ្វើឲ្យ​ក្តៅ​ក្រហាយ​​ដល់​ទំនាក់ទំនងស្នេហា​ ដូច្នេះ​យល់ល្អត្រូវជៀសវាង​មនុស្ស​បែបនេះ។

មនុស្សស្រី​ដែលប្រកាន់​ប្រពៃណី​ទំនៀម​ទំលាប់​ខ្លាំងពេក៖មនុស្សប្រុសមួយចំនួនមិនចូលចិត្ត​មនុស្ស​ស្រី​ដែល​ប្រកាន់ខ្ជាប់​ប្រពៃណី​ខ្លាំងពេក​ទេ។

មនុស្សស្រីអាត្មានិយម៖មនុស្សស្រី​មួយប្រភេទនេះ​ប្រសិនបើ​ប្រុសៗអាចទ្រាំរស់នៅជាមួយបាន​ នាង​ពិតជាសំណាង​ណាស់ ប៉ុន្តែ​មាន​មនុស្ស​ប្រុសមួយចំនួន​ស្អប់​មនុស្សស្រី​ដែល​អាត្មា​និយម​គិត​តែ​ពី​ខ្លួនឯង​ខ្លាំងណាស់។

មនុស្សស្រី​ចូលចិត្តហ៊ឺហាខ្លាំងពេក៖ទោះបីជាបុរសៗ​ភាគច្រើន​ជាមនុស្ស​ហ៊ឺហាក៏​ពិត​មែន តែពួក​គេមិន​អាចស៊ូទ្រាំ​រស់នៅ​ជាមួយ​នឹងមនុស្សស្រី​ហ៊ឺហា​បាន​ឡើយ។ នេះ​ជា​ប្រភេទ​មនុស្សស្រី​ផ្សេង​មួយ​ទៀត​ដែល​មនុស្សប្រុស​មិន​ចង់​សេពគប់​ជាមួយ។

មនុស្ស​ស្រីចូលចិត្ត​សប្បាយៗច្រើន៖យើងទាំងអស់គ្នា​សុទ្ធតែចូលចិត្ត​ការ​ជប់លៀង ប៉ុន្តែ​ស្របពេល​ដែល​មនុស្សស្រី​វក់នឹង​ពិធីជប់លៀង​ខ្លាំង​ពេក វា​បានក្លាយ​ជាបញ្ហាចំពោះ​មនុស្សប្រុស​ដែល​មិន​សេពគប់ជាមួយ​នាង។

មនុស្ស​ស្រីទាន់សម័យ​ពេក៖មនុស្សស្រី​ដែលចូលចិត្ត​ស្លៀក​ពាក់​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជុំវិញ​ខ្លួន មនុស្សស្រី​ដែល​ចូលចិត្ត​ទទួលទាន​គ្រឿងស្រវឹង ហើយ​អំនួត។

មានចិត្ត​ចង្អៀតចង្អល់៖មនុស្សប្រុស​ស្រឡាញ់​មនុស្សស្រី​ដែល​មាន​ចិត្តទូលាយ។ មនុស្សស្រីចិត្ត​ចង្អៀតចង្អល់​គ្មាននៅ​ក្នុងបេះដូង​របស់​មនុស្ស​ប្រុសឡើយ ហើយ​ចង់​មានន័យថា ចំពោះ​មនុស្សប្រុស​ក៏ត្រូវ​មាន​ចិត្ត​ទូលាយ​ផងដែរ៕


English:
Normally, women always respect the traditions, want to be independent, have emotions, fears and so much more than men. According to some men, said the girls are good at saving money, think of romantic views, very trendy.

If you're a woman, you certainly do not agree with the above situation as current because women do not like what raised. Today, the world has changed, and women can have the knowledge, power and money more than men are. Some people misunderstood that women who prefer fun could not take that. Most men do not dare to flirt with women, too stylish, too much respect for tradition and they also need to stay away from people who have chettachangaiet minded.

Here are the type of women that men generally avoid avoid flirting took as wives:

Women who like to complain: the type of woman that men are avoiding unwanted nearby is a woman who likes to complain every several seconds. It can cause irritation to the relationship, so best to avoid such people.

Subscribe to get more videos :